(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៧ គោលដៅ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តជាច្រើនទៀត ដើម្បីសុវត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីម៉ោង៩យប់តទៅ។
ឧត្តមសេនីយ៍ផ្កាយ៣ រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃនេះថា ប៉ុស្តិ៍ត្រួតពិនិត្យ៧ ទីតាំងដែលស្ថិតនៅរាជធានីភ្នំពេញ មានដូចជា៖
ទី១៖ ខណ្ឌច្បារអំពៅ, ទី២៖ ខណ្ឌមានជ័យ, ទី៣៖ ខណ្ឌពោធិ៍សែន, ទី៤៖ ខណ្ឌទួលគោក, ទី៥៖ ខណ្ឌប្ញស្សីកែវ, ទី៦៖ ផ្លូវជាតិលេខ៤ ចំណុចកំបូល និងទី៧៖ ផ្លវជាតិលេខ៥ ចំណុចស្ពានលីយ៉ុងផាត់។
ប្រធាននាយកដ្ឋានរូបនោះបានបញ្ជាក់ថា៖ ក្រៅពីនោះកម្លាំងសមត្ថកិច្ចក៏បានពង្រាយកម្លាំងបន្ថែម នៅតាមបណ្តាខេត្តជាច្រើនទៀត មានតាមត្រួតពិនិត្យជាតិស្រវឹងរួមមាន៖ ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តតាកែវ, ខេត្តស្វាយរៀង, ខេត្តព្រៃវែង ព្រមទាំងខេត្តជាច្រើនទៀត។
កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុវត្ថិភាពជាចំបង៕