(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការធ្វើបច្ចុប្បន្នភាព ប្រភេទអ្នកប្រើប្រាស់លក្ខខណ្ឌទិញ និងអត្រាថ្លៃលក់អគ្គិសនី ឲ្យត្រូវតាមការកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។

អគ្គិសនីកម្ពុជា ក៏បានស្នើអតិថិជនទាំងអស់ សហការពិនិត្យផ្ទៀងផ្ទាត់ប្រភេទប្រើប្រាស់បច្ចុប្បន្ន លក្ខខណ្ឌទិញ និងអត្រាថ្លៃអគ្គិសនីដែលទទួលបាន ជាមួយតារាងសង្ខេបបញ្ជីថ្លៃលក់អគ្គិសនី សម្រាប់ឆ្នាំ២០២១នេះ។

សេចក្ដីជូនដំណឹងបញ្ជាក់ទៀតថា ក្នុងករណីអតិថិជនបានពិនិត្យឃើញថា អត្រាថ្លៃអគ្គិសនីដែលទទួលបានខុសពីប្រភេទប្រើប្រាស់បច្ចុប្បន្ន និងលក្ខខណ្ឌទិញរបស់ខ្លួន សូមអតិថិជនអញ្ជើញមកទំនាក់ទំនងដោយផ្ទាល់នៅការិយាល័យទំនាក់ទំនងព័ត៌មាន និងសរុប នៃនាយកដ្ឋានអាជីវកម្មចែកចាយ ដើម្បីកំណត់អត្រាថ្លៃលក់អគ្គិសនីស្របតាមប្រភេទប្រើប្រាស់៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាទាំងស្រុង៖