លោក ងី តាយី ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ចំពោះមរណភាពរបស់ស្វាមី
03-03-2016 19:21
(ភ្នំពេញ)៖ លោក ងី តាយី និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី ក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ញើលិខិតចូលរួមរំលែកមរណទុក្ខជាមួយ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងក្រុមគ្រួសារ ដែលកំពុងមានទុក្ខជាទម្ងន់ ដោយសារលោក ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ត្រូវជាឧត្ដមស្វាមីរបស់លោកស្រី ម៉ែន សំអន បានទទួលមរណភាព ដោយរោគាពាធ នៅម៉ោង ១៖៣៥នាទីរំលងអាធ្រាត ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦៕