(ភ្នំពេញ)៖ ម៉ាស៊ីនកុំព្យួទ័រលើតុ២គ្រឿង ម៉ាស៊ីនព្រីនធ័រ២គ្រឿង និងតុធ្វើការចំនួន២ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ត្រូវបានក្រុមការងាររបស់លោក ប្រគល់ជួនសាលាបឋមសិក្សាមិត្តភាព កម្ពុជា-ចិន ឃ្មួញ ដែលស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦។
លោក សេង តូ នាយកបឋមសិក្សាមិត្តភាពកម្ពុជា-ចិនឃ្មួញ បានលើកឡើងថា អំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដែលគាត់បានទទួលនាពេលនេះពិតជាបានសម្រួលដល់តម្រូវរដ្ឋបាលសាលា ជាពិសេសសេចក្តីត្រូវការធ្វើឯកសារបង្រៀនរបស់លោកគ្រូអ្នកគ្រូ ព្រោះកន្លងទៅ សាលាពុំមានសម្ភារៈគ្រប់គ្រាន់សម្រាប់ការងាររដ្ឋបាលនៅឡើយទេ។ នាយកសាលា បុគ្គលិកសិក្សា លោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ពិតជាមានសេចក្តីរីករាយណាស់ ដែលបានទទួលអំណោយជាសម្ភារៈការិយាល័យទាំងនេះ។
ជាចុងក្រោយ លោកនាយកសាលា តំណាងអោយបុគ្គលិកសិក្សា លោកគ្រូអ្នកគ្រូ សូមគោរពថ្លែងអំណរគុណ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចៅប្រុសចៅស្រី ហើយជូនពរឱ្យមាន សុខភាពល្អ សុភមង្គល វិបុលសុខ គ្រប់ប្រការ៕