(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ ម្ចាស់ Facebook «រឿងពិត CNRP» បានបន្តទម្លាយសារសំឡេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី៩ ដោយលើកឡើងអំពី៖ «លោក កឹម សុខា មិនមែនមានតែអាមុំមួយទេ គឺមានស្រីកំណាន់ជាច្រើននាក់ទៀត ហើយក្នុងចំណោមនោះ ក៏មានទាំងប្រពន្ធចុងម្នាក់ឈ្មោះ យ៉េស ហៅម៉ាក់អានីតា»។
(សូមស្តាប់សម្លេង ដែលមានចំនួនជាង១០នាទី)។
ក្រៅពីសម្លេងវគ្គទី៩៖ ម្ចាស់ Facebook «រឿងពិត CNRP» បានសរសេររៀបរាប់ដោយស្រង់សំដីឆ្លងឆ្លើយគ្នា រវាងលោក កឹម សុខា និងស្រីស្នេហ៍ ដូចខាងក្រោម៖
រឿង កឹម សុខា វគ្គទី៩៖ «លោក កឹម សុខា យកស្រីយួនធ្វើជាប្រពន្ធចុង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១១»
លោក កឹម សុខា-ស្រីកំណាន់ (ឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ)
កឹម សុខា៖ យកអានោះ (សំដៅកូន នីតតា) មកលេងមកព្រោះនៅម្នាក់ឯង
ស្រីកំណាន់៖ ដេកលក់បាត់ហើយ។ កំពុងតែថាមិនដឹងទៅនៅឯណាទេ ទៅនៅ ខាង កៀនស្វាយ ឬនៅខាងគគីរធំ ក៏មិនដឹងដែរព្រោះជិតដល់ផ្ទះ (សំដៅផ្លូវ ទៅខេត្តស្វាយរៀងព្រោះស្រ្តីនោះ នៅខេត្តស្វាយរៀង)
កឹម សុខា៖ ហ្នឹងហើយទៅជួលនៅហ្នឹងទៅ ផ្លូវល្អតើ ហើយយើងជិះឡានតើ
ស្រីកំណាន់៖ មិនជួលទេ ចាំយកលុយទៅទិញផ្ទះនៅតែម្តង ចាំមើលបានលុយសិន មិនដឹងទៅមើលចោលធ្វើអីបើអត់មានលុយផង។
កឹម សុខា៖ នំអន្សមគេវេចធ្វើបុណ្យល្អដល់ហើយ។
ស្រីកំណាន់៖ មិនបាច់អួតទេ មិនយកមកឱ្យផង។
កឹម សុខា៖ កូនយួន (អាចស្រីកំណាន់កឹម សុខា ជាកូនកាត់យួន) ចេះស៊ីនំអន្សមអី
ស្រីកំណាន់៖ យួនហ្នឹងអត់មានមាត់ ខ្មែរចេះរបស់យួន យួនក៏ចេះរបស់ខ្មែរដែរ។
កឹម សុខា៖ ខ្លួនស្អប់យួន ឥឡូវបានប្រពន្ធយួន។
ស្រីកំណាន់៖ កាត់សាសន៍អញ្ចឹងកូនស្អាត។
កឹម សុខា៖ ខ្លួនខ្មាស់គេងាប់ហើយ បើគេដឹងលឺ ដឹងអញ្ចឹងអត់ជាប់ឈាមសោះ ហើយតែមួយហ្នឹង (សំដៅទុកកូនតែ នីតតា) មួយបានហើយ អាមួយ នោះ (សំដៅកូនក្នុងពោះស្រីកំណាន់កឹម សុខា) យកចេញទៅកុំឱ្យជាប់ និស្ស័យច្រើនពេក។
ស្រីកំណាន់៖ កុំតែនឹកឃើញក្រែងលោស្លៀកខោ (អាចសំដៅថាកូនក្នុងពោះនោះគឺជា កូនប្រុស)ទេ។
កឹម សុខា៖ មិនបាច់ទេ យកចេញទៅ នាំតែអស់ទឹកដីខ្លួនទេ។
សូមស្តាប់សំឡេងឆ្លើយឆ្លងគ្នា រវាងលោក កឹម សុខា ជាមួយនិងប្រពន្ធចុង ឈ្មោះ យ៉េស ហៅម៉ាក់អានីតា ជាជនជាតិយួនដូចខាងក្រោម៖
រឿង កឹម សុខា វគ្គទី៩រឿង កឹម សុខា វគ្គទី៩« លោក កឹម សុខា យកស្រីយួនធ្វើជាប្រពន្ធចុង»
Posted by រឿងពិត CNRP on Thursday, March 3, 2016