(ភ្នំពេញ)៖កម្លាំងនគរបាល អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលមូលដ្ឋាន ក្រោមការសម្របសម្រួលពីតំណាងអយ្យការនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យការស្នាក់នៅ និងធ្វើការរបស់ជនបរទេស រហូតឈានទៅដល់ការឃាត់ខ្លួនជនជាតិចិន និងវៀតណាមចំនួន៧៥នាក់។
លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បានប្រាប់ Fresh News ថា កម្លាំងរបស់លោកបានឃាត់ខ្លួន ជនជាតិចិនចំនួន៥១នាក់ នៅក្នុងភូមិ២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្នុងនោះទិដ្ឋការ ទិដ្ឋការ E ចំនួន១៩នាក់ គ្មានសៀវភៅការងារ ធ្វើការផាកពិន័យ និងទិដ្ឋការT ចំនួន៣១ ធ្វើកិច្ចសន្យាមួយសប្តាហ៍ឲ្យត្រឡប់ទៅវិញ និងម្នាក់គ្មានលិខិតឆ្លងដែន យកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា នៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រុមជំរឿនចំរុះអន្តោប្រវេសន៍ ក៏បានឃាត់ជនជាតិវៀតណាមចំនួន២៤ នាក់ផងដែរ ហើយនាំយកទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
Posted by Fresh News Photo on Thursday, March 3, 2016