(ស្វាយរៀង)៖ អនុវត្តតាមបទបញ្ជា និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីការចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង បាននាំយកអំណោយរបស់សម្តេចតេជោ ប្រគល់ជូនដល់ ស្រុកចន្ទ្រា ដែលការប្រគល់អំណោយនេះ ត្រូវបានប្រារព្ធធ្វើតាមរយៈកិច្ចប្រជុំ តាមប្រពន្ធ័វីដឺអូ ជាមួយក្រុមការងារនៅមូលដ្ឋានស្រុក។
អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនតាមរយៈ នាយឧត្តមសេនីយ៍ ម៉ឹង សំផន នាពេលនោះ សំរាប់ផ្តល់ជូនដល់អនុសាខាកាកបាទក្រហមស្រុកចន្ទ្រា ខេត្តស្វាយរៀង និងសំភារៈសំរាប់ការពារជំងឺកូវីដ១៩ រួមមាន៖
*ថវិកា កាកបាទក្រហមកម្ពុជា ១០លានរៀល
*ថវិកាសំរាប់ស្រុកចន្ទ្រាប្រើប្រាស់ទប់ស្កាត់ជមងឺកូវិដ១៩ ចំនួន ៥លានរៀល
*ម៉ាស់ ២០០ប្រអប់
*អាល់កុល ៦០០ដប
*សាប៊ូ ៦០០ដុំ
*អង្ករ ១០តោន
*ត្រីខ ១០ កេស
*មី ១០០កេស
*ទឹកត្រី ១០០ យួរ
*ទឹកស៊ីអ៊ីវ ១០០ យួរ
*ប្រេង ១០០០លីត្រ
*តង់ចំនួន ១០ តង់ និង
*ធុងទឹកចំនួន ១០ធុង សរុបទឹកប្រាក់ទាំងអស់ចំនួន ៥៤ ៩០៦ ៨០០រៀល។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងថា ជារៀងរាល់ឆ្នាំ ក្រុមការងារចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង តែងតែបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនដល់អនុសាខាកាកបាទក្រហមស្រុកចន្ទ្រា ទុកសំរាប់ប្រើប្រាស់បំរើអោយការងារមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងដើម្បីងាយស្រួលដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅតាមមូលដ្ឋានក្នុងស្រុក។
ជាពិសេស ដើម្បីចូលរួមការពារដល់ប្រជាជនក្នុងមូលដ្ឋានភូមិ-ឃុំ ពីការឆ្លងជំងឺកូវីដ-១៩។ តាមរយៈកិច្ចតាមប្រពន្ធ័វីដឺអូ ជាមួយក្រុមការងារនៅមុលដ្ឋាន ស្រុកចន្ទ្រា នាពេលនោះ លោក ម៉ឹង សំផន បានណែនាំដល់ ក្រុមការងារនៅមុលដ្ឋាន ស្រុកចន្ទ្រា ត្រូវបន្តអប់រំដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកចន្ទ្រាឲ្យ អនុវត្តនូវវិធានការ «៣ការពារ ៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានជាប់ជាប្រចាំដើម្បីការពារពីការឆ្លងជំងឺកូវីដ-១៩នេះ៕