(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ លើប្រជាពលរដ្ឋ៣នាក់ នៅស្រុករមាសហែក ហើយមានប៉ះពាល់ផ្ទាល់ និងប្រយោល២៤នាក់ ។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង៣នាក់ ដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ នោះរួមមាន៖ បុរសឈ្មោះ ចក់ សាមួន អាយុ ៥៧ឆ្នាំ កុមារាអាយុ ១៣ឆ្នាំ និងកុមារីអាយុ ៨ឆ្នាំ ដែលធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ទៀង អូន អាយុ ២៧ ឆ្នាំ និងស្ត្រីឈ្មោះ ចិន ហម អាយុ ៥៣ឆ្នាំ។

នៅក្នុងសេចក្តីជូនដំណឹងរដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងទៀតថា ចំពោះអ្នកដែលបានប៉ះពាល់នឹងអ្នកជំងឺទាំង៣នាក់នេះ មានប៉ះពាល់ដោយផ្ទាល់២២នាក់ ស្រី ១០ នាក់រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកធ្វើតេស្ត និងប្រយោលមានចំនួន២នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ ថ្ងៃដើម្បីតាមដានសុខភាព៕

ខាងក្រោមនេះសេចក្តីជូនដំណឹងរដ្ឋបាលខេត្តស្វាយរៀង៖