រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្ដីណែនាំបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
07-04-2021 11:14
(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានចេញសេចក្ដីណែនាំស្ដីពី វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងដើម្បីរក្សាបាននូវស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ លោក ជាម ច័ន្ទសោភ័ណ បានធ្វើការណែនាំ៨ចំណុចដល់ ប្រធានអង្គភាព ស្ថាប័នចំណុះរដ្ឋបាលខេត្ត ពិសេសប្រធានគណៈបញ្ជាការឯកភាពក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ៖