(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញអំពីគ្រោងការសកម្មភាពនានា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០១៦ នាទឹកដីអង្គរ ខេត្តសៀមរាបដ៏រុងរឿង របស់កម្ពុជា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ស.ស.យ.ក បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៦ មានរៀបចំទស្សនីយភាព ប្លែកៗ និងសំបូរបែប មិនចាញ់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៥នោះឡើយ ដោយមានការប្រមូលផ្តុំគ្នាធ្វើនំបាយត្រៀប និងនំផ្លែអាយ ដែលត្រូវបានដាក់ឈ្មោះថា «បង្អែមនៃក្តីស្រឡាញ់»ដើម្បីចែកជូនបងប្អូនជនរួមជាតិទស្សនា។
ជាមួយគ្នានេះ ស.ស.យ.ក ក៏រៀបចំព្រឹត្តិការណ៍ជាច្រើនទៀតដូចជា កម្មវិធីទាញព្រ័ត្រមិត្តភាព លេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ មហោស្របសិល្បៈបុរាណ ពិព័រណ៌សិប្បកម្ម និងវត្ថុអនុវស្សាវរីយ៍ ការប្រណាំងរទះគោ ក្របី និងកម្មវិធីកម្មវិធីដ៏ទាក់ទាញ មួយចំនួនទៀត។
ពិសេសជាងនេះទៅទៀតនោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៦ និងប្រារព្ធឡើងក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីបើកផងដែរ៕
ព័ត៌មានលំអិតសូមអានសេចក្តីប្រកាសព័ត៌មាន របស់ ស.ស.យ.ក ទាំងស្រុង៖