(ភ្នំពេញ)៖ សូមស្មគ្រចិត្ត ចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ១៩ ដើម្បីសុខភាព និងអាយុជីវិតយើងទាំងអស់គ្នា!, ជម្ងឺកូវីដ១៩ កំពុងយាយី មកលើមនុស្សជាតិ ខណៈដែលរាជរដ្ឋាភិបាល និងក្រុមគ្រូពេទ្យ កំពុងតស៊ូយ៉ាងលំបាក ដើម្បីការពារអាយុជីវិត យើងទាំងអស់គ្នា តាមការផ្តល់សេវាសុខាភិបាល ពិនិត្យ ព្យាបាលជម្ងឺ និងស្វះស្វែងរកវ៉ាក់សាំង បង្ការការឆ្លង ជម្ងឺកូវីដ១៩ មកលើប្រជាជនកម្ពុជា។
យើងជឿជាក់លើបច្ចេកទេសវេជ្ជសាស្ត្រ សុខាភិបាល ដែលបានធ្វើពិសោធន៍យ៉ាងល្អិតល្អន់ ឆ្លងកាត់ដំណាក់កាលដ៏លំបាក់ ក្នុងការស្វែងរករូបមន្ត បង្កើតវ៉ាក់សាំងឡើង ដើម្បីជួយបង្កាការឆ្លងជម្ងឺកូវីដ១៩ មកលើមនុស្សលោក។ បណ្តាវ៉ាក់សាំង Sinovac, Sinopharm, និង AstraZeneca “CoviShield” ដែលកំពុងប្រើប្រាស់ចាក់ជូន បងប្អូនប្រជាពលរដ្ឋនៅកម្ពុជា សុទ្ធតែត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក WHO។
សូមបងប្អូនប្រជាជន កម្មករ និយោជិក មេត្តារួសរាន់ ចុះឈ្មោះ និងត្រៀមចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ដែលរៀបចំជូនដោយរាជរដ្ឋាភិបាល កម្ពុជាទាំងអស់គ្នា!