Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី សុងឡេង បូរ៉ា បរិច្ចាគថវិកា២,០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញមន្ទីរពេទ្យ «នគរទេព» និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

06-04-2021 19:00

(ភ្នំពេញ)៖ លោកស្រី សុងឡេង បូរ៉ា នាយិការពិធីការសម្ដេចតេជោ ហ៊ុន សែន បរិច្ចាគថវិកាចំនួន១,០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»។ ការបរិច្ចាគនេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសទិញមន្ទីរ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា នឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ បន្ទាប់ពីទិញរួចរាល់ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត។

ជាមួយគ្នានេះ លោកស្រី សុងឡេង បូរ៉ា ក៏បានបរិច្ចាគថវិកាចំនួន១,០០០ដុល្លារទៀត ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈផងដែរ៕