Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: ផ្ទុះអាវុធមួយករណី នៅក្បែរស្ពានអាកាសផ្សារដីហ៊ុយ ស្ថិតក្នុងខណ្ឌសែនសុខ, សេចក្ដីរាយការណ៍ដំបូងថា មានមនុស្សម្នាក់ស្លាប់

06-04-2021 21:28

(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្ដិចវេលាម៉ោងប្រមាណជិត៩យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ មានករណីផ្ទុះអាវុធចំនួន៣គ្រាប់ នៅក្បែរស្ពានអាកាសផ្សារដីហ៊ុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសេចក្ដីរាយការណ៍ជំហ៊ានដំបូងអះអាងថា ក្នុងហេតុការណ៍នេះបានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់។ តែយ៉ាងណាមិញ សម្រាប់មូលហេតុដែលនាំឲ្យផ្ទុះអាវុធនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះកំពុងសួរនាំនៅកន្លែងកើតហេតុ។

មន្ដ្រីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងខ្លីដែរថា ពិតជាមានករណីផ្ទុះអាវុធ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ប្រាកដមែន។ ហើយបច្ចុប្បន្ននគរបាលជំនាញកំពុងធ្វើការសួរនាំ និងស្រាវជ្រាវបន្ដទៀត។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕