(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ មានការចូលរួមដោយថ្នាក់ដឹកនាំសមត្ថកិច្ចនគរបាលចរាចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន រួមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕