(ភ្នំពេញ)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញឈ្មោះអ្នកកើតកូវីដ១៩ ចំនួន ២០នាក់។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បើតាមរដ្ឋបាលខេត្តស្វាយរៀង, បច្ចុប្បន្នអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាបុគ្គលិកកាស៉ីណូបាវិត-ម៉ុកបាយខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ
បង្អែកសាមគ្គីរំដួល និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ក្រុងបាវិត។

ទីតាំងពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ រួមមាន៖
* កាស៉ីណូបាវិត-ម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
* ទីតាំងជាងត្រាកាត់សក់ ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត

ក្នុងសេចក្តីជូនដំណឹងដដែល រដ្ឋបាលខេត្ត បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ តាមដានសុខភាពខ្លួនឯង។ ប្រសិនបើមានអាការៈខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកដែលមានទីតាំងនៅ អតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹបសង្កាត់បាវិត ក្រុងបាវិត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/ ០៤៤៧១២ ៥២២ របស់ក្រុមការងារ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖