(ភ្នំពេញ)៖ កម្មសំណង់ និងភូមិបាលខណ្ឌចំការមន បានបង្ហាញឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ អាជ្ញាធរនៅសង្កាត់ទូលទំពូងទី២ បានចុះទៅពិនិត្យសំណង់ផ្ទះ​ល្វែងនៅក្នុង​ដីឡូត៍លេខ​២៧២ ផ្លូវលេខ៤៨០ សង្កាត់២ ខណ្ឌចំការមន ហើយបានរកឃើញថា មិនទាន់មានលិខិត អនុញ្ញាត ហើយលោកស្រី ទេព សុខា មិនបានផ្អាកតាមការណែនាំរបស់ការិយាល័យរៀចំដែនដី នគរូបនីយ​កម្មសំណង់ និងភូមិបាលខណ្ឌ ចំការមននោះទេ។

អាជ្ញាធរ នៅខណ្ឌចំការមន បានបញ្ជាក់ថា រាល់ការសាងសង់ ត្រូវតែមានច្បាប់អនុញ្ញាត ហើយក្រុមការងារខណ្ឌចំការមន ធ្លាប់បានចុះពិនិត្យ សំណង់ផ្ទះល្វែង របស់លោកស្រី ទេព សុខា ហើយបានរក​ឃើញថា មិនទាន់មានច្បាប់ពិតប្រាកដមែន ដូច្នេះអាជ្ញាធរខណ្ឌចំការមន បានប្រាប់ឲ្យផ្អាកសិន ហើយឲ្យទៅសុំការអញ្ញាតពីសាលារាជធានីភ្នំពេញ ចាំបន្តការសាងសង់តទៅទៀត។ លើសពីនេះ អាជ្ញាធរ​ខណ្ឌ ក៏ធ្លាប់កោះហៅលោកស្រី ទេព សុខា និងម្ចាស់ព្រំដីនៅជាប់ លោក ផន សុភ័ក្រ ម្តងម្នាក់រួចហើយ ដើម្បីសម្របសម្រួលគ្នា។

លោក ផន សុភ័ក្រ ដែលជាម្ចាស់ព្រំដីជាប់លោកស្រី ទេព សុខា បានពន្យល់ប្រាប់ថា លោកស្រី ទេព សុខា មិនទាន់បានជូនដំណឹងដល់លោក ម្តងណាឡើយអំពីការបុកគ្រឹះ និងការសាងសង់​ល្វែង​នោះ ហើយការបុកគ្រឹះបានធ្វើឲ្យផ្ទះរបស់លោក មិនអាចរស់នៅបាន លើសពីនេះ លោកស្រី ទេព សុខា បានវាយជញ្ជាំងផ្ទះរបស់លោក តែបែរជាចោទថា លោកជាអ្នកវាយកំទេចទៅវិញ។ លើសពីនេះ លោកបញ្ជាក់ទៀតថា ជញ្ជាំងផ្ទះដែលត្រូវ បានវាយកំទេច វាពិតជាជញ្ជឹងផ្ទះរបស់លោក មិនមែនជារបងរួមដូចការលើកឡើង របស់លោកស្រី ទេព សុខា ប្រាប់សារព័ត៌មាននោះឡើយ។

លោក ផន សុភ័ក្រ បានបញ្ជាក់ទៀតថា លោកមិនដែរបានប្តឹងទៅសាលាខណ្ឌម្តងណាទេ បើទោះបីការសាងសង់នោះ មិនបានសុំការអនុញ្ញាត ឬសុំស្នាមមេដៃពីលោក ប៉ុន្តែនៅពេលខាងសាលាខណ្ឌ ទៅហាមឃាត់សំណង់របស់លោកស្រី ទេព សុខា បែរជាលោកស្រី យល់ច្រឡំថា លោកប្តឹងទៅសាលាខណ្ឌ ហើយលោកស្រី បានទៅប្តឹងលោក ផន សុភ័ក្រ ទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទ​ធ្វើឲ្យខូតខាតដោយចេតនា មានស្ថានទម្ងន់ទោសទៅវិញ។

សូមជំរាបថា លោកស្រី ទេព សុខា ធ្លាប់បានប្រាប់ Fresh News ថា លោកស្រីមានដីមួយកន្លែងមាន៤.២០ម៉ែត្រគុណ ៦ម៉ែត្រ លេខក្បាលដី២៧២ នៅបណ្តោយផ្លូវលេខ៤៨០ គឺនៅជាប់ជាមួយ​ក្បាលដីលេខ២៧១ របស់ឈ្មោះ ផន សុភ័ក្រ ហើយ លោកស្រីក៏រៀបចំបុកគ្រឹះដើម្បីសាងសង់ផ្ទះនៅ។ ស្រាប់តែនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ ឈ្មោះផន សុភ័ក្រហៅណាំទ្រា​បានបញ្ជា​អោយកម្មករនិងកូនចៅរបស់ខ្លួន យកញញួរពូថៅទៅវាយបំផ្លិចបំផ្លាញរបងផ្ទះរួមចោល ដោយមិនមានការឯកភាពពីអ្នកស្រី ដែលជាម្ចាស់ដីជាប់ព្រំនោះឡើយ។

អ្នកស្រី ទេព សុខា បានលើកឡើងនៅ Fresh News ទៀតថា លោក ផន សុភ័ក្រ មានចេតនារារាំងមិនអោយអ្នកស្រីសាងសង់ផ្ទះរស់នៅ ដោយស្រួលដោយគេមាន​បំណងទិញយកដីអ្នកស្រីដើម្បី​ពង្រីក​ក្បាលដី​របស់គេអោយធំសម្រាប់ធ្វើការសាងសង់សំណង់អ្វីមួយក៏អាចថាបានដែរ ។

សូមបញ្ជាក់ថា នៅដើមខែមករា ឆ្នាំ២០១៦ លោកស្រី ទេព សុខា បានសាងសង់ ដោយមិនមានការឯកភាពពីអ្នកជិតខាង និងមិនបានសុំការ យល់ព្រមពីលោក ផន សុភ័ក្រ ហើយការសាងសង់​ជាប់ជញ្ជាំងទាំងសងខាង​ផ្ទះរប់សលោកផន សុភ័ក្រ បានបណ្តាយអោយប្រេះជញ្ជំាងផ្ទះ និងបានខួងគ្រិះរបស់​ខួងគ្រិះរបស់លោកស្រី ទេព សុខា បានធ្វើឲ្យប្រេះសសរផ្ទះ។ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ លោកស្រី ទេព សុខា បានខួងគ្រិះ និងយកឡានបេតុងចូលចាក់ពេលនោះ មានការចុះពិនិត្យមើលច្បាប់អនុញ្ញាតដោយមន្រ្តីសាលាខណ្ឌចំការមន និងមន្រ្តីសង្កាត់ ហើយបានណែ​នាំលោកស្រី ទេព សុខា អោយផ្អាកការសងសង់ និងសុំច្បាប់អនុញ្ញាត ហើយសម្របសម្រួលជាមួយអ្នកជិតខាងសិន ទើបអនុញ្ញាតឲ្យសាងសង់បន្តទៀតបាន។ នៅថ្ងៃសៅរ៍ទី០៩ ខែមករា ឆ្នាំ២០១៦ លោកស្រី ទេព សុខា នៅតែបន្តចាក់បេតុទៀតដោយឆ្លៀត ថ្ងៃសំរាកដែលមន្រ្តីរាជការអត់ធ្វើការ៕