(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចអនុវត្តវិធានការ រដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។
រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ការដាក់ចេញវិធានការរដ្ឋបាល ជាបណ្តោះអាសន្ននេះ មានថិរវេលាអនុវត្តរយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២១ ហើយថិរវេលានេះ អាចត្រូវបានសម្រេចបន្ត ឬបញ្ចប់មុនថិរវេលាកំណត់ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀង៖