Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ មាស សុភា សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​បេតុង និងបើកការដ្ឋាន​សាង​សង់ស្ពាន ផ្លូវ​ នៅស្រុកជ័យសែន

03-03-2016 14:17

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកង​ទ័ពជើងគោគ នៃកងយោធពល​ខេមរភូមិន្ទ និងជាប្រធានក្រុម​ការងារថ្នាក់ជាតិចុះ ជួយពង្រឹងខេត្តព្រះវិហារ អមដំណើរ​ដោយលោក អ៊ុ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣ ខែមីនានេះ បានអញ្ជើញកាត់​ខ្សែបូរណ៍ បើកសម្ពោធឲ្យប្រើប្រាស់​ជាផ្លូវការនូវសមិទ្ធិផល ជាស្ពានបេតុង១កន្លែង គឺស្ពានអូររំដួល និងបញ្ចុះបឋមសិលាចាប់ផ្តើមសាងសង់ស្ពានដូនម៉ាមួយកន្លែងទៀត រួមនឹងផ្លូវមួយខ្សែរប្រវែង២៣គីឡូម៉ែត្រ ពីចំណុចភូមិក្រាំងដូងផ្លូវជាតិលេខ៦២ ព្រះវិហារទៅកាន់តំបន់ភូមិអូររំដួល ស្រុកជ័យសែន ខេត្តព្រះវិហារ។

ពិធីសម្ពោធ និងបើកការដ្ឋានសាងសង់នោះដែរ ក៏មានការចួលពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធជាច្រើននាក់ផងដែរ៕