Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅឃុំត្រងិល ខេត្តកំពង់ឆ្នាំង មានមនុស្ស ៦នាក់ ពាក់ព័ន្ធនឹងអ្នកកើតកូវីដ១៩, សូមអ្នកពាក់ព័ន្ធប្រញាប់ទៅធ្វើតេស្ត នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង

05-04-2021 21:08

(កំពង់ឆ្នាំង)៖ នៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានមនុស្ស ៦នាក់ បានពាក់ព័ន្ធនឹងគ្លីនិកព្យាបាលជំងឺទូទៅ និងកុមារ របស់លោកវេជ្ជបណ្ឌិត ប៉ុល ប៊ូ ដែលជាកន្លែងអ្នកកើតកូវីដ១៩ ឈ្មោះ សោម ឡូ ធ្លាប់ទៅ។ នេះបើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ។

បើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានឲ្យដឹងដែរថា មានមនុស្ស ២៤នាក់ បានពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងលោក សោម ឡូ ដែលត្រូវបានប្រកាសថា កើតជំងឺកូវីដ១៩ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានអំពាវនាវអ្នកពាក់ព័ន្ធទាំងអស់ ទៅយកសំណាកធ្វើតេស្ត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងជាបន្ទាន់។

យោងតាមសេចក្តីជូនដំណឹង បញ្ជាក់បន្ថែមថា គ្លីនិកព្យាបាលជំងឺទូទៅ និងកុមាររបស់លោកវេជ្ជបណ្ឌិត ប៉ុល ប៊ូ ស្ថិតនៅផ្ទះលេខ B 156 ផ្លូវលេខ ៤០ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដខាងលើ ក៏ត្រូវបិទជាបណ្តោះអាសន្នផងដែរ៕

ខាងក្រោមនេះជារបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកំពង់លែង៖