(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំគណប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃអញ្ជើញ ទៅដាក់កម្រង​ផ្កា​គោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ដែលត្រូវជាស្វាមី របស់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា​ និងអធិការកិច្ច នៅភូមិគ្រឹះ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សូមជម្រាបថា នាយឧត្ដមសេនីយ៍ ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ត្រូវជាឧត្ដមស្វាមី​របស់លោកស្រី ម៉ែន សំអន បានទទួលមរណភាព ដោយរោគាពាធ នៅម៉ោង ១៖៣៥នាទីរំលងអាធ្រាត ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦៕