Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្សារធំមួយនៅក្រុងប៉ោយប៉ែត ត្រូវបានបំផ្លាញ ខណៈមនុស្ស៥នាក់រងរបួស ក្រោយភ្លៀងលាយខ្យល់កន្ទ្រាក់មួយមេធំ

05-04-2021 15:16

(បន្ទាយមានជ័យ)៖ ភ្លៀងកក់ខែ១មួយមេធំអមដោយខ្យល់កន្រ្តាក់ ប្រមាណជាង១ម៉ោង នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានបំផ្លាញផ្សារធំមួយកន្លែង ជាប់អគាកាស៊ីណូរប៉ារ៉ាមែក ទល់មុខផ្សាររាត្រីបាញ់ទឹក និងផ្សារដើមស្រល់នៅភូមិក្បាលស្ពាន ១ សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានបណ្តាលឱ្យមនុស្សរងរបួស៥នាក់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ។

ក្រោយភ្លៀងកក់ខែលាយឡំនឹងខ្យល់កន្ទ្រាក់នេះបានបញ្ចប់ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងបានចុះពិនិត្យដោយផ្ទាល់ ដើម្បីប៉ាន់ប្រមាណតម្លៃខូចខាត និងរកវិធីជួសជុលឡើងវិញ។

សូមរំលឹកថា នេះជាគ្រោះថ្នាក់ធម្មជាតិខ្យល់កន្ទ្រាក់លើកទី២ហើយ ដោយលើកទី១ បានកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កខូចខាត អគារ រោង និងលំនៅឋានពលរដ្ឋ មួយចំនួនផងដែរ៕