(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធទិវាអំណានឆ្នាំ២០១៦ ក្រោមប្រធានបទ «បណ្ដុះទម្លាប់អានជំរុញវប្បធម៌អាន» នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយទិវានេះប្រព្រឹត្តទៅដោយមានការនិទានរឿង អានអត្ថបទអក្សរសិល្ប៍ ស្មូតកំណាព្យ និងតាំងពិព័រណ៍ផងដែរ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងអប់រំ។
គូរជម្រាបថា រាជរដ្ឋាភិបាលនៃកម្ពុជា បានកំណត់យកថ្ងៃទី១១ ខែមីនា ជាទិវាជាតិអំណាន ក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ៕