(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល និងជារដ្ឋមន្រ្តីសេដ្ឋ កិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានចង្អៀតលើកទី២២ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។
កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ Khemmani Pholsena រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មឡាវ និងចូលរួមដោយរដ្ឋ មន្រ្តីសេដ្ឋកិច្ចអាស៊ានទាំង១០ប្រទេស និងអគ្គលេខាធិការអាស៊ាន។
ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តី បានពិភាក្សា និងគាំទ្រលើអាទិភាពសំខាន់ៗ អំឡុងពេលប្រទេសឡាវធ្វើជាប្រធានអាស៊ាន និង អនុសាសន៍ សំខាន់ៗ ស្នើឡើងដោយក្រុមការងារជាន់ខ្ពស់ ស្តីពីសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន សំដៅជំរុញដំណើរការសមាហរណកម្មក្នុងតំ បន់។ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក៏បានផ្លាស់ប្តូរយោបល់គ្នាលើដំណោះស្រាយនាពេលខាងមុខ ចំពោះវិធានការនានា ដែលមិនបាន អនុវត្តក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០១៥ និងការអនុវត្តន៍ផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥។
រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំង១០រូប ក៏បានបានពិភាក្សា និងផ្តល់អនុសាសន៍ណែនាំដល់ដំណើរការចរចាភាពជាដៃគូសេដ្ឋកិច្ច ទូលំ ទូលាយតំបន់ (RCEP)។ លើសពីនេះ អង្គប្រជុំបានកត់សម្គាល់ និង ពិភាក្សាផងដែរ អំពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ ស្តីពីការ ព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគ អាមេរិក-អាស៊ាន ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទី ក្រុងសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក៕