(ភ្នំពេញ)៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះបានបញ្ជាក់ នៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់យាយន្តចំនួន ១០គ្រឿង ក្នុងនោះម៉ូតូចំនួន ០៤គ្រឿង និងរថយន្តបានចំនួន០៦គ្រឿង។
ចំនួននេះបានធ្លាក់ចុះបើធៀបនឹងការអនុវត្តបម្រាម កាលពីយប់ថ្ងៃទី០២, ០៣ ខែមេសា ឆ្នាំ២០២១។
* យប់ថ្ងៃទី០២ ខែមេសា ឃាត់ម៉ូតូ៦៥គ្រឿង និងរថយន្ត៨គ្រឿង។
* យប់ថ្ងៃទី០៣ ខែមេសា ឃាត់ម៉ូតូ៦៩គ្រឿង និងរថយន្ត១៣គ្រឿង។
សូមជម្រាបថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរនោះ រដ្ឋបាលរាជធានីភ្នំពេញ ដាក់បម្រាមគោចរ គឺហាមឃាត់ការធ្វើដំណើរចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ភ្លឺ ក្នុងរយៈពេល១៤ថ្ងៃ លើកលែងក្នុងករណីចាំបាច់ និងបុគ្គលអាទិភាព។
ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងងាយស្រួល ក្នុងការបកស្រាយចម្ងល់ ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ប្រើប្រាស់នូវលេខទូរស័ព្ទ Hotline និងលេខ ៣ ប្រព័ន្ធផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយ ជុំវិញការអនុវត្តនូវបម្រាមគោចរ ដែលបានដាក់ចេញនេះ។
លេខទាំងនោះ រួមមាន៖
* ទី១៖ Hotline 1299
* ទី២៖ 098 379 777
* ទី៣៖ 077 856 966
* ទី៤៖ 099 429 040