រឿងអាស្រូវផ្លូវភេទ៖ សម្លេងសាសង «វគ្គទី៨» របស់ កឹម សុខា និងស្រីស្នេហ៍ បន្តបែកធ្លាយ Facebook (Sound inside)
03-03-2016 11:00
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមីនានេះ ម្ចាស់ Facebook «រឿងពិត CNRP» បានបន្តទម្លាយសារសំឡេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី៨ ដោយលើកឡើងអំពី៖ «អាឡូបង ជិតដល់ថ្ងៃបងឯងមកវិញហើយ គឺថ្ងៃអាទិត្យក្រោយនេះ បងឯងមកជួបអូនត្រូវឬអត់។ អឺទៅទៀត។ ហេ ញ៉ាមមែនទេ? ញ៉ាមស៊ីក្តាមដុត» (សូមស្តាប់សម្លេង ដែលមានចំនួនជិត៣នាទី)។
ក្រៅពីសម្លេងវគ្គទី៨៖ ម្ចាស់ Facebook «រឿងពិត CNRP» បានសរសេររៀបរាប់ដោយស្រង់សំដីឆ្លងឆ្លើយគ្នា រវាងលោក កឹម សុខា និងស្រីស្នេហ៍ ដូចខាងក្រោម៖
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦៖ កឹម សុខា-ស្រីមុំ (ឆ្លើយឆ្លងតាមទូរស័ព្ទ)
អាឡូបង ជិតដល់ថ្ងៃបងឯងមកវិញហើយ គឺថ្ងៃអាទិត្យក្រោយនេះ បងឯងមកជួបអូនត្រូវឬអត់។ អឺទៅទៀត។ ហេ ញ៉ាមមែនទេ? ញ៉ាមស៊ីក្តាមដុត។ ហ្អាកខ្ញុំស្មានថាបងឯង... ។ញ៉ាមដូចក្តាមដុតហេ? មានអី ចាំបងទំនេរបងចូលទៅ ។ ឃើញបងឯងខលមកស្មានតែបងឯងមកតើ។ ហ្នឹងហើយចាំប្រាប់មុន។ យើស សើចស្រួលណាស់ណ សប្បាយ ចិត្ត មែនទេ? សើចម្នាក់ឯងប្រយ័ត្នគេថាមនុស្សឆ្គួតណា ប្រយ័ត្នគេឃើញ តែគេឃើញគេថាមនុស្សឆ្កួតហើយ។ ទាល់តែ យូរនោះ បើឆ្កួតលុះត្រាតែម្នាក់ហ្នឹងធ្វើឱ្យឆ្កួត បើម្នាក់ហ្នឹងអត់ ធ្វើឱ្យឆ្កួតគឺវាអត់ឆ្កួតទេ។ អញ្ចឹងច្បាស់ហើយ។ ច្បាស់ ហើយ។ ច្បាស់ដូចថ្ងៃទេ? ចា ក្រដាសមិនអាចយក មកខ្ចប់ភ្លើងបានទេ។
ខ្ញុំសូមបង្ហោះនូវសំឡេងឆ្លើយឆ្លងគ្នារវាងលោក កឹម សុខា ជាមួយស្រីស្នេហ៍( អាមុំ) ដូចខាងក្រោមនេះ៖
រឿង កឹម សុខា វគ្គទី៨រឿង កឹម សុខា វគ្គទី៨ញ៉ាមស៊ីក្តាមដុតខ្ញុំសូមបង្ហោះនូវសម្រង់សម្តី និងសំឡេងដើម របស់លោក កឹម សុខា!
Posted by រឿងពិត CNRP on Wednesday, March 2, 2016