(ភ្នំពេញ)៖ ម្ដាយបង្កើតរបស់លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងជាតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ គឺមហាឧបាសិកា សេង ឃុត បានទទួលមរណភាពនាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ ខណៈសពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ ៥៧ ផ្លូវលេខ ៣១៧ កែផ្លូវលេខ ៣១៩ ភូមិ៥ សង្កាត់បឹងកក២ ខណ្ឌទួលគោក។
សពនឹងត្រូវដង្ហែទៅបញ្ចុះនៅស្រុកកំណើតរបស់មហាឧបាសិកា សេង ឃុត ដែលស្ថិតនៅភូមិត្រពាំងព្រីង ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៦៖០០ នាទីព្រឹក៕