Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី អៀង មូលី ផ្ញើសារលិខិតចូលរួម រំលែកមរណទុក្ខ ជូនឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន

03-03-2016 10:44

(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ បានផ្ញើលិខិតចូលរួមរំលែកមរណទុក្ខជាមួយ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងក្រុមគ្រួសារ ដែលកំពុងមានទុក្ខជាទំងន់ ដោយសារ នាយឧត្ដមសេនីយ៍ ប៉េង ប៉ាត់ សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ ត្រូវជាឧត្ដមស្វាមីរបស់លោកស្រី ម៉ែន សំអន បានទទួលមរណភាព ដោយរោគាពាធ នៅម៉ោង ១៖៣៥នាទីរំលងអាធ្រាត ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦៕