(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹងអំពីការបន្តរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង ក្នុងនោះប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តនេះមានចំនួន ៧០នាក់ ដែលធ្វើការ និងស្នាក់នៅកាស៉ីណូបាវិត-ម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។
តាមសេចក្ដីជូនដំណឹងដដែល បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកអ្នកមានរោគសញ្ញានៅកាស៉ីណូខាងលើ ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ ក៏ឃើញមានផ្ទុកវីរុសកូវីដ១៩ ចំនួន ៧០នាក់។
ខាងក្រោមនេះ គឺជាឈ្មោះអ្នកឆ្លងជំងឺកូវីដ១៩ ទាំង ៧០នាក់៖