(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានឃាត់ខ្លួនស្ត្រីម្នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន ដ៏សកម្មម្នាក់ ស្ថិតនៅភូមិ១ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ដោយដកហូតថ្នាំញៀន១៣កញ្ចប់ព្រមទាំងវត្ថុតាងមួយចំនួនទៀត។
ជនង្ស័យមានឈ្មោះ ព្រហ្ម ញាញ់ អាយុ៤៣ឆ្នាំ មានទីលំនៅក្រុម២៨ ភូមិ១ សង្កាត់៤ក្រុង ខេត្តព្រះសីហនុ ។
មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យជាបងស្រីរបស់ឈ្មោះ រិទ្ធ និងឈ្មោះ រ៉ាន់ ចំណែកឈ្មោះរិទ្ធ សមត្ថកិច្ចចាប់បានហើយ នៅឈ្មោះ រ៉ាន់ មានដីកាតាមចាប់ កំពុងគេចខ្លួន។
បច្ចុប្បន្នស្ត្រីសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕