(ភ្នំពេញ)៖ វិទ្យាស្ថានចក្ខុវិស័យអាស៉ី (AVI) សហការជាមួយមូលនិធិ អាស៉ី (The Asia Foundation) បានរៀបចំសិក្ខាសាលាស្តីពី «ទំនាក់ទំនងសហរដ្ឋអាមេរិក-អាស៉ីអាគ្នេយ៍ ក្រោមរដ្ឋបាលលោក Joe Biden» តាមប្រព័ន្ធវីដេអូ ZOOM និង Facebook Live។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១។
សិក្ខាសាលា បានធ្វើឡើងនៅនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់មន្រ្តីរាជការ មន្រ្តីនៃស្ថានទូតបរទេសប្រចាំកម្ពុជា តំណាងអង្គការក្នុងស្រុក និងអន្តរជាតិ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន សាស្រ្តាចារ្យ សិស្សនិស្សិត និងអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជា អាស៉ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖