(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ បានពន្យល់លម្អិតពីភាពខុសគ្នា និងស្រដៀងគ្នានៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ ទាំង៣ប្រភេទ រួមមាន៖ ស៊ីណូហ្វាម, អាស្ត្រាហ្សេនីកា និងស៊ីណូវ៉ាក់ ដែលប្រជាពលរដ្ឋកម្ពុជាកំពុងដំណើរការចាក់។
ការលើកឡើងបែបនេះរបស់លោកស្រី ក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន៣ទីតាំង គឺនៅកោះពេជ្រ, ក្រសួងយុត្ដិធម៌ និងមន្ទីរពេទ្យបង្អែកដង្កោ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ។
សូមជម្រាបថា វ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីក្រុមហ៊ុនចិន និងវ៉ាក់សាំង អាស្ត្រាហ្សេនីកា ដែលជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភលោក៕
សូមទស្សនាការពន្យល់លម្អិតរបស់លោកស្រី ឱ វណ្ណឌីន ដែលមានដូចខាងក្រោមនេះ៖