(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាឲ្យបិទការចេញចូលបណ្ដោះអាសន្នភូមិខ្នងក្រពើលិច ស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ជាបន្ដបន្ទាប់។

លិខិតរបស់លោក ជាម ច័ន្ទសោភ័ណ្ឌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ការសម្រេចបិទភូមិមួយនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ភូមិមួយនេះត្រូវបិតបណ្ដោះអាសន្នចាប់ពីថ្ងៃទី០៣ ខែមេសានេះ រហូតមានការជូនដំណឹងថ្មី៕

ខាងក្រោមនេះ ជាលិខិតរបស់លោក ជាម ច័ន្ទសោភ័ណ្ឌ៖