(កណ្ដាល)៖ សហការីរបស់លោក ភឺន ផល្លា និងលោកស្រី សាយ សោភា អគ្គនាយិការសាលាអន្តរជាតិវើលដ៍កម្ពុជា បាននាំយកនូវអំណោយជាសម្ភារ:គ្រឿងឧបភោគបរិភោគឧបត្ថម្ភដល់រដ្ឋបាលខេត្តកណ្ដាល សម្រាប់ប្រើប្រាស់ ក្នុងការគ្រប់គ្រង បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកលើកដែក ខេត្តកណ្តាល។
ស្ថិតនៅក្នុងពិធីប្រគល់-ទទួល នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណដោយស្មោះចំពោះ លោក និងលោកស្រី ព្រមទាំងសហការី ដែលបានបរិច្ចាគថវិកា សម្ភារៈ យ៉ាងមានតម្លៃ សម្រាប់ជួយ រដ្ឋបាលខេត្ត នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។
អំណោយរបស់សប្បុរសជនដែលផ្ដល់ជូនរដ្ឋបាលខេត្តរួមមាន៖ អង្ករ ១តោន មី ៥០កេស ម៉ាស ១ម៉ឺនម៉ាស អាល់កុល ១០កាន និងថវិកា ៤លានរៀល៕