ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងការពារកូវីដលើកទី១ ជូនកម្លាំងប្រដាប់អាវុធកើនដល់ចំនួន ១៥៤,៧៣២នាក់ ខណៈចាក់លើកទី២ បានចំនួន ១១០,៥១៨នាក់
03-04-2021 19:34
(ភ្នំពេញ)៖ របាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) លើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ១៥៤,៧៣២នាក់ ខណៈចាក់លើកទី២ បានចំនួន ១១០,៥១៨នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ។
ខាងក្រោមតារាងបញ្ជីបូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់លើកទី១ និងលើកទី២ របស់ក្រសួងការពារជាតិ៖