(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១នាក់។ អ្នកកើតកូវីដ១៩ថ្មីនេះ គឺជាស្ត្រីជនជាតិខ្មែរ មានអាយុ ៤៣ឆ្នាំ រស់នៅភូមីខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មុខរបរជាអ្នកលក់កាហ្វេ នៅក្រុមហ៊ុនចំការកៅស៊ូមេមត់។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់បន្ថែមថា៖
* ប្រវត្តិមុនវិជ្ជមានជំងឺកូវីដ-១៩របស់អ្នកជំងឺ៖
- ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ គាត់ទៅទិញរបស់របរនៅផ្សារខ្នងក្រពើលិច ស្ថិតនៅភូមិខ្នងក្រពើលិច ឃុំត្រុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
- ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានយកសំណាក និងធ្វើចត្តាឡីស័កនៅផ្ទះ បន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយលោក ស ប៊ុនថា (មានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១) ដែលត្រូវជាបងថ្លៃនៅផ្ទះជាប់គ្នា ស្ថិតនៅភូមិខ្នងក្រពើលិច ឃុំត្របូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
- ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ លទ្ធផលសំណាកវិជ្ជមានជំងឺកូវីដ-១៩ បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅម្នីរពេទ្យបង្អែកមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
* អ្នកប៉ះពាល់សរុប ៥០នាក់ ស្រី ២២នាក់ ក្នុងនោះ ប៉ះពាល់ផ្ទាល់ចំនួន ១៧នាក់ ស្រី ០៤នាក់ និងប៉ះពាល់ដោយប្រយោលចំនួន ៣៣នាក់ ស្រី ០៤នាក់។
* ទីតាំងក្នុងការប្រាស្រ័យទាក់ទង៖
១- ផ្ទះអ្នកផ្ទុកជំងឺកូវីដ-១៩ និងផ្ទះបងថ្លៃ នៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
២- ផ្សារខ្នងក្រពើលិច ស្ថិតនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
៣- ក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ទន្ទឹមនេះ រដ្ឋបាលខេត្ត បាននឹងកំពុងចាត់វិធានស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែល ពាក់ព័ន្ធក្នុងករណីនេះជាបន្តទៀត។
រដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុគ្គលខាងលើ សូមទំនាក់ទំនងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ។
ជាមួយគ្នានេះ ករណីបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៤៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២/ ០៨៨ ៧៤០ ០៩៣០ និង០៩៧ ៩៧៩ ៩៨៩៨ ៕