(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យនៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានអនុញ្ញាតឲ្យលោក ហ៊ុយ ភៀ ប្រធានសភាពាណិជ្ជកម្មដឹកនាំប្រតិភូសភាពាណិជ្ជកម្មខេត្តសៀមរាប និងឧត្តរមានជ័យ ចូលជួបសំដែងការគួរសម និងសំណេះ សំណាលការងារមួយចំនួននៅសាលប្រជុំសាលាខេត្ត។ ក្នុងឱកាសនោះ លោក ហ៊ុយ ភៀវ បានស្នើសុំលោកអភិបាលជួយគាំទ្រ សកម្មភាពសភាពាណិជ្ជកម្ម ដែលចុះធ្វើសកម្មភាពនៅខេត្តឧត្តរមានជ័យក្នុងទិសដៅជួយជំរុញវិសយ័ពាណិជ្ជកម្មក្នុងខេត្តឲ្យកាន់តែ ប្រសើរឡើង។
លើសពីនោះទៅទៀតលោកប្រធានសភាពាពិជ្ជកម្មបានស្នើសុំទីតាំងនៅមន្ទីរពាណិជ្ជកម្មខេត្តមួយកន្លែងសម្រាប់ធ្វើការិយាល័យស ភាពាណិជ្ជកម្មនៅក្នុងខេត្ត។ ជាការឆ្លើយតបលោក ស ថាវី អភិបាលខេត្ត បានមានប្រសាសន៍គាំទ្រ ចំពោះសកម្មភាពសភាពាណិជ្ជ កម្ម ដែលមានបំណងចុះធ្វើសកម្មភាពក្នុងខេត្តឧត្តរមានជ័យ ស្របនិងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជុំរុញវិសយ័ពាណជ្ជ កម្មឲ្យកាន់តែប្រសើរឡើងក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ចំពោះការស្នើសុំការិយាលយ័សភាពាណិជ្ជកម្មនៅក្នុង មន្ទីរពាណិជ្ជកម្មខេត្តនេះ ត្រូវបានលោកអភិបាលខេត្ត ស ថាវី យល់ព្រម និងឲ្យមន្ទីររៀបចំជូនផងដែរ។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានផ្តល់អនុសាសន៍ឲ្យសភាពាណិជ្ជកម្ម គួររៀបចំរបៀបផែស្ងួតនៅច្រកអន្តរជាតិអូរស្មាច់ ឫជាំ ងាយស្រួលក្នុងដោះដូរទំនិញ ព្រោះខេត្តឧត្តរមានជយ័ជាប់ប្រទេសថៃ ដូច្នេះអ្នកខ្លះមិនចង់ចោលប្រទេសថៃ តែគេអាចយក ទំនិញពីកម្ពុជាបាន ចំពោះបញ្ហាកសិផល ដែលប្រជាកសិករធ្វើបាន។
លោកបានបញ្ជាក់ថា «សភាពាណិជ្ជកម្មរបស់យើងត្រូវឈានមុខជួយប្រជាពលរដ្ឋដោយយើងឈរកណ្តាល ហើយឈ្មួញអាចមក យកពីយើង ក៏បាន ឬទៅដឹកខ្លួនឯងក៏បាន។ បន្ថែមលើសពីនេះស្របពេលកសិផលរបស់ប្រជាពលរដ្ឋធ្វើបានដូចជាស្រូវ ដំឡូងដែល ចុះថ្លៃ យើងត្រូវចុះធ្វើសកម្មភាពដើរប្រមូលទិញធ្វើជាឈ្មួញកណ្តាលដោយឲ្យតំលៃទៅប្រជាពលរដ្ឋសមស្រប»។
ទាក់ទងនិងវិសយ័ទេសចរណ៍លោកអភិបាលខេត្ត បានផ្តល់អនុសាសន៍ឲ្យសភាពាណិជ្ជកម្មគួរយកទៅធ្វើការពិចារណា ព្រោះ ចំណូល ដែលចូលដោយវិសយ័ទេសចរណ៍ គឺត្រជាក់ណាស់ សព្វថ្ងៃនេះភ្ញៀវទេសចរចេញចូលក្នុងមួយថ្ងៃៗរាប់រយនាក់ ហើយបើ មានរថយន្តដឹកគេ រៀបចំបែបបទឆ្លងដែន និងកក់បន្ទប់សណ្ឋគារនិងកន្លែងកំសាន្តផ្សេងៗជូនភ្ញៀវនោះច្បាស់ជាអាចរកចំណូលបាន ច្រើន។ ជារួមរួមលោកអភិបាលខេត្ត គាំទ្រ និងផ្តល់កិច្ចសហការជានិច្ច។
លោក ហ៊ុយ ភៀវ បានសំដែងក្តីរំភើបរីករាយខ្លាំង ចំពោះអនុសាសន៍ ដ៏មានអត្តនយ័របស់លោកអភិបាលខេត្ត សម្រាប់យកទៅអនុត្ តន៍ និងបានជូនបាច់ផ្កាជាវត្ថុអនុស្សាវរីយ៍ជូនលោកអភិបាលខេត្តផងដែរ៕