(ភ្នំពេញ)៖ នគរបាលចរាចរណ៍ នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ បានឃាត់ខ្លួន អ្នកបើកបរស្រវឹង ចំនួន៧នាក់ទៀតហើយ បន្ទាប់ពីពិនិត្យឃើញថា អ្នកបើកបរទាំងមានផ្ទុក ជាតិអាល់កុលក្នុងខ្លួនធ្ងន់ធ្ងរ ហើយនៅតែបន្តបើកបរ និងមិនខ្លាចពីគ្រោះថ្នាក់។
យោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ បានបញ្ជាក់ថា យានយន្តដែលបានធ្វើការត្រួតពិនិត្យ មានចំនួន១០២៨គ្រឿង (ម៉ូតូចំនួន៧០២គ្រឿង និង រថយន្ត៣២៦គ្រឿង) យានយន្តដែលបានចេញប័ណ្ណពិន័យ បទល្មើសចំនួន២៣០គ្រឿង (ម៉ូតូ១៨៣គ្រឿង និងរថយន្ត៤៧គ្រឿង) អប់រំអ្នកបើកបរដែល មានអត្រាជាតិស្រវឹងក្រោម០.២៥ ចំនួន១០នាក់ (ម៉ូតូចំនួន៦នាក់ និងរថយន្តចំនួន៤នាក់) ពិន័យអ្នកបើកបរដែលមានអត្រាជាតិស្រវឹង ចាប់ពី០.២៥ ដល់០.៣៩ មីលីក្រាមចំនួន ៩នាក់ (ម៉ូតូចំនួន៥នាក់ និងរថយន្តចំនួន៤នាក់)។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបាន ឃាត់អ្នកបើកបរស្រវឹងចំនួន៧នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន៥នាក់ អត្រាជាតិអាល់កុលពី ០.៨០ ដល់ ១.១៣ MgL/ខ្យល់ និងអ្នកបើកបររថយន្ត២នាក់ អត្រាជាតិអាល់កុល០.៦២ និង ០.៦៣ MgL/ខ្យល់។
គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេលៈ២៩លើក បានឃាត់អ្នកបើកបរយានយន្តចំនួន២៤៤នាក់ ក្នុងនោះអ្នកបើកបររថយន្ត ចំនួន៥៦នាក់ និងអ្នកបើកបរម៉ូតូចំនួន១៨៨នាក់៕