(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក ក្នុងនោះយប់៦លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ស្រី១នាក់) រងរបួសធ្ងន់១២នាក់ (ស្រី៧នាក់) និងរបួសស្រាល២៣នាក់ (ស្រី១៧នាក់) នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពព័័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង រថយន្តធុនធំចំនួន១គ្រឿង និងអ្នកថ្មើរជើង៥នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក (ស្លាប់៣នាក់), ប្រជែង៣លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ១លើក (ស្លាប់១នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១១នាក់ (យប់៦នាក់)។
នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ម្សិលមិញផងដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន៧០២៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២៥២៦គ្រឿង ពិន័យសរុប ៤៤៩៧គ្រឿង និងអប់រំអ្នក មិនពាក់មួកសុវត្ថិភាព ១០៧៩នាក់ ៕