(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០២ ខែមីនានេះ ម្ចាស់ Facebook «រឿងពិត CNRP» បានបន្តទម្លាយសារសំឡេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី៧ ដោយលើកឡើងអំពី៖ «លោក កឹម សុខា ចូលចិត្តស្រីជាងស្រឡាញ់ជាតិ, រាល់ថ្ងៃសប្បាយ និងគិតអំពីការរួមភេទជាធំ» (សូមស្តាប់សម្លេង ដែលមានចំនួនជាង៧នាទី)។
ក្រៅពីសម្លេងវគ្គទី៧៖ ម្ចាស់ Facebook «រឿងពិត CNRP» បានសរសេររៀបរាប់ដោយស្រង់សំដីឆ្លងឆ្លើយគ្នា រវាងលោក កឹម សុខា និងស្រីស្នេហ៍ដូចខាងក្រោម៖
ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦៖ លោក កឹម សុខា-ស្រីមុំ (ឆ្លើយឆ្លងតាមទូរស័ព្ទ)
ជម្រាបសួរ។ បានអាំងប៉ាវប៉ុន្មានចែកគ្នា។ អត់មានទេ ឈឹងម៉ង់។ ស្អាត់ឱ្យឈឹង។ បានអាំងប៉ាវម៉ានជិត ចូលឆ្នាំចិន? អត់មានភ្ញៀវអោយផង។ សុំតែ១០០០ដុល្លារបានហើយ។ ហឺ ជំពាក់គេហើយធ្វើសុំគេទៀតណ ហើយថ្ងៃណាបានឱ្យអាំងប៉ាវខ្ញុំ? ហ្នឹងហើយ...ឱ្យរួចហើយ...ឱ្យមួយសន្ធឹកហើយ។ ហី ឱ្យស្អី? ឱ្យស្អី ដឹងហើយតើ ឱ្យទាល់តែអស់អាលីងហើយ។ ឱ្យមិនដឹងទេឱ្យហើយ... ឱ្យស្អី...បងឯងមកឱ្យអាំងប៉ាវខ្ញុំឬ អត់? បងឱ្យទាល់តែអស់រលីងទៅហើយ ឱ្យឡើងអស់ពីខ្លួន។ ខ្ញុំមកធ្វើការស្ងាត់ឱ្យឈឹង។ អញ្ចឹងហើយ... អូនឯងចង់បានអាំងប៉ាវ ឱ្យនៅឯណោះ មិនព្រមនៅស្តាយអាំងប៉ាវ (នៅប្រទេសថៃ)។ មានឯណា... បងឯងមកហាងមែន យកអាំងប៉ាវឱ្យខ្ញុំមែន? អត់ទេ...ជិះឡានដើរលេងហ្នឹង។ ជិះឡានទៅណា? មកពី ធ្វើការមកពីចាក់អង្រែ។ អត់មានអីធ្វើចេះតែជិះឡានដើរលេង... មកណេះមកមានអីពិសេស។ អត់ទេ ... មានស្អីអត់ពិសេសទេ ទ្រលាន់ហើយ។ ឱ្យតែដូចមាត់ចាំមើល។ ចាំមើលស្អីទេ។ ខ្ញុំមិនចង់និយាយទេ តែខ្ញុំ និយាយទៅ។ មែនទែន ដាក់ឡាញអត់លឺណោះ។ ចា អត់ឃើញផង បងឯងខលមកតាមឡាញមែន? អត់ទេខលធម្មតា។ មានឃើញឯណា?
ធម្មតាតើ... ប៉ុណ្ណឹងចុះកុំឱ្យរំខានអាំងប៉ាវគេ គេប្រញាប់រកអាំងប៉ាវ។ ហីចុះ... ខ្ញុំប្រាប់ហើយតើ។ ម៉េចដែរបានច្រើនទេ? មានឯណា។ មួយព្រឹកនេះ បានប៉ុន្មានចែកគ្នា ប៉ាវបាយបងមួយពេល។ បានប្រាំដុល្លារកក់សក់ឱ្យគេមិញនឹងមួយថ្ងៃទាល់ល្ងាច។ ចឹង? ខ្ញុំចង់ទៅកក់សក់ដែរ។ បងឯងមកមក។ ប៉ុន្តែអត់មានអាំងប៉ាវឱ្យគេព្រោះឯងមិនមែនចិន។ បើអត់មាន កាត់មេចោល។ ឯងមិនមែនចិនអត់មានអាំងប៉ាវឱ្យគេអត់ហ៊ានទៅ។ បងឯងមកមក...ទៅខ្ញុំមិនយកទេ។ អត់ហ៊ានទេ។ ឱ្យតែមក...អត់យកអាំងប៉ាវទេ។ ទុកឱកាសឱ្យគេចិនៗចុះហើងមិនមែនចិន។ ហ៊ឹស...ចំណាប់ណាស់ណ និយាយទៅលែងស្រឡាញ់ឥឡូវ។ ប៉ុណ្ណាៗ? អត់មានប៉ុណ្ណាទេ។ ធំទេ? ធំៗ ខ្លួនឯងហ្នឹងណា បងឯង ហ្នឹងប៉ុណ្ណាៗ? ដឹងអី...ឃើញស្រាប់ហើយថា...ដឹងហើយតើ។ បងឯងប៉ិនមេជើងតូចជាងមេជើងទៀតឯ ណោះ ប៉ុនមេដៃបានត្រូវ។ អូខេចូលចិត្តទេ? ចូលចិត្ត។ អត់ អត់។ ចូលចិត្ត។ ទៅឱ្យអាំងប៉ាវទៀតឥឡូវ ហើយ។ ឯណា ហឹជិះកាត់ខាងមុខហ្នឹងក្បែរហ្នឹង។ ឯណាមិនឃើញ? ចេះតែថាលេងហ្នឹងហេ។ បងឯង ចូលមែន មកហាងមែន? អត់ទេ គ្នាមិនមែនចិនឯណា មានអាំងប៉ាវឯណា។ អត់ចិនក៏ដោយឱ្យតែមក។ អត់ហ៊ានចូលទេ ទុកឱ្យចិនចុះ។ និយាយដដែលៗខាំដាច់មាត់ កាត់មេចោលឥឡូវ។ ខែនេះទុកឱ្យចិនៗចូលចុះ។ ហូ ចំណាប់ណាស់ណស្អប់អ្នកនិយាយចិនផង។
ឃើញគេតាំងផ្កាច្រើនណាស់ចិននោះ។ ឯណា បងឯងជិះកាត់ហ្នឹងមែន? ផ្លូវនេះផ្លូវនរោត្តម។ និយាយថាជិះកាត់ហ្នឹងមែន? ផ្លូវនរោត្តម។ ខ្ញុំមិនស្គាល់ ផ្លូវនរោត្តមណាទេ ខ្ញុំគ្រាន់តែសួរថាជិះកាត់ហាងនឹងឬអត់? អត់ទេជិះផ្លូវនរោត្តមទេតើ ក្រសួងមហាផ្ទៃ ហ្នឹងហើយបានអាំងប៉ាវចែកគ្នាណា។ ចា បានអាំងប៉ាវចែកគ្នា អូខេ? អ៊ូយ ឱ្យអាំងប៉ាវគេមកប្រញាប់ទៅ ផ្ទះទៅអីអត់មានលុយទៅស្រុកផង។ ហឺទើបឱ្យម៉ាកំភ្លូសហើយ នៅទាអាំងប៉ាវទៀត។ ម៉ាកំភ្លូសឯណា យកមកទិញឥវ៉ាន់អ៊ុតសក់អស់ហើយ ឥឡូវសួរថាថ្ងៃណាបានឱ្យអាំងប៉ាវ? ចាំថ្ងៃចូលឆ្នាំខ្មែរទៅ នេះចិនអត់មានទេ។ អត់មានទេ? ហទៅជាមួយចិនសិនទៅ។ អត់មានទេ អត់មានទៅជាមួយចិនជាមួយចាំង ឯណាទេ មើលនិយាយហ្នស្អប់ណាស់ឈប់និយាយជាមួយហើយ។ ឱ្យចិនចូលចុះ ប៉ុន្មានថ្ងៃនេះ ប្រគល់ ឱ្យចិនចូលចុះ។ អត់ទេៗខ្ញុំខ្មែរដែរតើ មិនមែនចិនឯណា។
ខ្ញុំសូមបង្ហោះនូវសម្លេងឆ្លើយឆ្លងគ្នា ដូចខាងក្រោម៖
រឿង កឹម សុខា វគ្គទី៧រឿង កឹម សុខា វគ្គទី៧« លោក កឹម សុខា ចូលចិត្តស្រីជាងស្រឡាញ់ជាតិ»
Posted by រឿងពិត CNRP on Wednesday, March 2, 2016