(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសមួយទៀត អំពីករណីអ្នកជំងឺកូវីដ១៩ម្នាក់ បានស្លាប់ដោយជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បើតាមក្រសួងសុខាភិបាល, នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៩៖០០នាទីព្រឹក បុរសខាងលើ បានចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយអ្នកជំងឺមានសភាពហត់ខ្លាំង នៅពេលនោះក្រុមគ្រូពេទ្យបានយកអ្នកជំងឺដាក់សម្រាកនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងបានយកសំណាកទៅវិភាគ។

ក្រសួងបានបន្តថា ដោយសារអ្នកជំងឺមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់នៅម៉ោង៤៖១០៩នាទីល្ងាចថ្ងៃទី០១ ខែមេសា តែម្តង។

លទ្ធផលពិនិត្យសំណាករបស់ជនរងគ្រោះ ដែលទទួលបានពីមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា មានវិជ្ជមានជំងឺកូវីដ១៩ ហើយការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បញ្ជាក់ថា បុរសខាងលើស្លាប់ដោយសារជំងឺកូវីដ១៩ ដោយមានវិបត្តិផ្លូវដង្ហើម ងរលាកសួតធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់បន្ថែមទៀតរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា មុននឹងប្រកាសអំពីការស្លាប់របស់ជនរងគ្រោះខាងលើនេះ នៅថ្ងៃនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសអំពីអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលបានស្លាប់បាត់បង់ជីវិតផងដែរ៕