(តាកែវ)៖ ឆ្លើយតបនឹងចម្ងល់របស់ប្រជាពលរដ្ឋ ដែលរស់នៅ និងធ្វើការក្នុងរាជធានីភ្នំពេញ ចង់ទៅលេងក្រុមគ្រួសារ នៅក្នុងភូមិសាស្ត្រស្រុកតាំកក់ ខេត្តតាកែវ ថាតើត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃសិន ឬយ៉ាងណានៅពេលទៅដល់? ត្រូវបានលោក កែវ វគ្គសែល អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ អះអាងថា អ្នកមកពីភ្នំពេញ ចូលក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងត្រូវសាកសួរនាំសិន ឬធ្វើចត្តាឡីស័ក
ថ្លែងប្រាប់ភ្នាក់ងារបណ្តាញពត៌មាន Fresh News ប្រចាំខេត្តតាកែវ បន្ទាប់ពីប្រជាពលរដ្ឋមានចម្ងល់ថា តើអ្នកភ្នំពេញចង់មកលេងគ្រួសារ ក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ត្រូវធ្វើយ៉ាងណា? លោក កែវ វគ្គសែល បានឆ្លើយថា «បាទ អាស្រ័យលើការសាកសួរព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ត្រូវសាកសួរនាំសិន ឬធ្វើចត្តាឡីស័ក»៕