(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលអំណោយពីសប្បុរសជន លោក ឡុង ណារ៉ា និងលោកស្រី ផ្តល់អំណោយជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ដោយនាយឧត្តមសេនីយ៍ សៅ សុខា ជាប់ភារកិច្ច នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានប្រគល់ភារកិច្ចជូល លោកឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អំណោយមានអង្ករ៥តោន និងមី៥០០កេសតូច។
នាយឧត្តមសេនីយ៍មេបញ្ជាការ នឹងយកអំណោយទាំងអស់នេះ ជួយដល់ស្រុករមាសហែកដែលមាន១៦ឃុំ និងមន្ទីរពេទ្យបង្អែកស្រុករមាសហែក ដើម្បីត្រៀមលក្ខណៈជួយដល់ប្រជាជនមកពីតាមបណ្តាព្រំដែន និងក្រៅប្រទេស នឹងធ្វើចត្តាឡីស័ក បន្ថែមលើអំណោយជាច្រើនដែល នាយឧត្តមសេនីយ៍ បានជួយកន្លងមក។
នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើថ្លែងអំណរគុណតាមរយៈ លោកឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ អរគុណដល់សប្បុរសជនដែលមានទឹកចិត្តបរិច្ចាគ សម្រាប់ជួយក្នុងកាលៈទេសៈដ៏ជួបការលំបាក ដើម្បីប្រយុទ្ធទប់ស្តាក់ការរីករាលដាលជំងឺកូវីដ១៩ ពេលបច្ចុប្បន្ននេះ៕