Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តព្រះសីហនុ បញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឲ្យបើកអាជីវកម្ម កាស៉ីណូ អេជី ឡើងវិញ ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ

02-04-2021 17:39

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឲ្យបើកអាជីវកម្ម កាស៉ីណូ អេជី (AG Casino) ស្ថិតនៅផ្លូវលេខ៨០០ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ១៩ចេញពីតំបន់នេះ។

នេះបើតាមលិខិតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។

បើទោះបីអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់ថា ម្ចាស់ទីតាំងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕