(ហ្សាការតា)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតធ្ងន់រហូតដល់ ៨,៣ នៃរង្វាស់រ៉ិចទ័រ បានវាយប្រហារកោះ ស៊ូម៉ាត្រា ភាគខាងលិចប្រទេសឥណ្តូណេស៊ី នៅថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ ២០១៦ នេះ ហើយអាជ្ញាធរក៏បានព្រមាន ថានឹងអាចកើតមានរលកយក្សស៊ូណាមិ ផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ។
គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៩៖៤៩នាទី ម៉ោងនៅទីក្រុងហ្សាការតា ស្ថិតនៅចម្ងាយ ៦៨២គីឡូម៉ែត្រ ពីភាគនិរតីនៃប្រជុំកោះ Mentawai ហើយវាមានជម្រៅ ១០គីឡូម៉ែត្រពីក្នុងបាតសមុទ្រ។ រលក យក្សស៊ូណាមិ ត្រូវបានអាជ្ញាធរ ព្រមានថានឹងអាចកើតមានទៅលើបណ្តាខេត្តនៅភាគខាងលិច និង ខាងជើង កោះស៊ូម៉ាត្រា, អាសេ, ប៊ែងគូលូ, និង ឡេមពុង ផងដែរ៕