(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ ដែលចូលមកដល់នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។
សារលិខិរបស់សម្តេចម៉ែ បានសរសេរយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមកោតសរសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើម ទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រមុខដឹកនាំជាតិដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុត ក្នុងការកសាងសមិទ្ធផលជាតិលើគ្រប់វិស័យ ទទួលបាននូវមហាជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ព្រមទាំងបានខិតខំបំបាត់ភាពក្រីក្រក្នុងសង្គមជាតិ
និងលើកតម្កើងកិត្យានុភាពនៃប្រជាជាតិយើង នៅលើឆាកអន្តរជាតិ។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ គ.ស.២០២១ខាងមុខនេះ ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ
ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕
សូមអានសារលិខិតរបស់សម្តេចម៉ែ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ទាំងស្រុង៖