Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំ ស្តីពីការការពារការចម្លងជំងឺកូវីដ១៩ អំឡុងបុណ្យចូលឆ្នាំថ្មី ​​​​(Video inside)

02-04-2021 15:19

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំមួយ ស្តីពីការការពារការចម្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ ខាងមុខនេះ។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅឆ្នាំនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ខណៈដែលកម្ពុជា ប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

ទោះជាយ៉ាងនេះក្តី កាលពីថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចេញសារាចរ ណែនាំជំរុញឱ្យការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះដែរ ខណៈដែលរាជរដ្ឋាភិបាល អនុញ្ញាតឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករនិយោជិត ឈប់សម្រាកពីការងារ។

តាមសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងសុខាភិបាល បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជូន និងគ្រប់ៗគ្នានូវវិធានការ «៣ការពារ» (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាត) និង «៣កុំ» (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នាកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។

ខាងក្រោមនេះជាសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល៖