Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យប់នេះដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាតិស្រវឹង ៧ទីតាំងក្នុងរាជធានីភ្នំពេញ ខណៈផ្លូវជាតិសំខាន់តាមបណ្តាខេត្ត ក៏ដាក់ផងដែរ

02-03-2016 19:21

(ភ្នំពេញ)៖ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរកុំឲ្យរងគ្រោះថ្នាក់ដោយសារការបើកបរក្នុងភាពស្រវឹង នៅយប់ថ្ងៃទី០២ ខែមីនា  ឆ្នាំ២០១៦នេះ កម្លាំងនគរបាលចរាចរណ៍ បន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាតិស្រវឹងចំនួន ៧ទីតាំងនៅក្នុងរាជធានីភ្នំពេញ ខណៈដែលផ្លូវ ជាតិសំខាន់ៗ នៅតាមបណ្តាខេត្តមួយចំនួន ក៏ត្រូវបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងផងដែរ។

ការឃ្លាំមើលអ្នកបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនេះ នឹងធ្វើឡើងចាប់ពីម៉ោង ៩យប់ថ្ងៃទី០២ រហូតដល់ម៉ោង ៣ទៀបភ្លឺថ្ងសទី០៣  ខែមីនា។

យោងតាមរបាយការណ៍បានឲ្យដឹងគោលដៅត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹងនេះ មាននៅក្នុងខណ្ឌចំការមន  ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ និងខណ្ឌព្រែកព្នៅ។

ជាមួយការប៉ុស្តិ៍ត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹងហើយនោះ កងកម្លាំងនគរបាលចរាចរណ៍ បានអំពាវនាវដល់ប្រ ជាពលរដ្ឋ កុំបើកបរពេលស្រវឹង និង គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ និង អ្នកដទៃ ជាពិសេសចៀស វាងការសាងវិប្បដិសារីសម្រាប់ក្រុមគ្រួសារ ព្រោះតែសុរា៕