
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
រាជរដ្ឋាភិបាល ស្នើដាក់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៤៩រូប នៃក្រសួងមហាផ្ទៃ ឲ្យចូលនិវត្តន៍
02-03-2016 18:20
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ «នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ ចំនួន៤៩រូប» នៃក្រសួងមហាផ្ទៃ ឲ្យចូលនិវត្តន៍ នេះបើយោងតាមលិខិតរបស់រាជរដ្ឋាភិបាល ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ។
នៅក្នុងលិខិតបានសរសេរថា៖ «តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទូលព្រះបង្គខ្ញុំ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈ សូមទ្រង់ព្រះមេត្តាជ្រាប ដោយយោងតាមព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិកម្ពុជា និងពិនិត្យលក្ខណៈសម្បត្តិរបស់នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ចំនួន៤៩រូប នៃក្រសួងមហាផ្ទៃ»។
ខាងក្រោមនេះជាលិខិតដាក់ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៤៩រូប ឲ្យចូលនិវត្តន៍៖