Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយអំណរព្រះរាជគុណ ព្រះមហាក្សត្រខ្មែរ ចំពោះព្រះរាជទាន ព្រះរាជទ្រព្យដល់កាកបាទក្រហម

02-03-2016 17:35

(ភ្នំពេញ)៖ សម្តេ​ចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយសារលិខិតថ្លែង អំណរព្រះរាជគុណចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលបានព្រះរាជប្រទានព្រះរាជទ្រព្យ ចំនួន១ពាន់ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា សំរាប់ខែកុម្ភៈ ឆ្នាំ២០១៦។

បើតាមសារលិខិត សម្តេតកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរថា «ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីនិងបុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយ អំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រាស់ព្រះរាជទាំន ព្រះរាជទ្រព្យ ដើម្បីទ្រទ្រង់ សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះ ប្រជារាស្ត្រ កម្ពុជាក្រីក្រទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ»៕

ព័ត៌មានលម្អិតសូមអានសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទាំងស្រុង៖