(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹងមួយ បង្ហាញពីប្រវត្តិនៃការធ្វើដំណើរររបស់អ្នកជំងឺកូវីដ១៩ ចំនួន៤នាក់ ដែលរស់នៅខេត្តត្បូងឃ្មុំ និងបានប៉ះពាល់មនុស្សសរុប៧៩នាក់ ទាំងផ្ទាល់ និងប្រយោល។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។
មនុស្សទាំង៤នាក់ ដែលក្រសួងសុខាភិបាល ប្រកាសពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅខេត្តត្បូងឃ្មុំ នោះរួមមាន៖
*ទី១៖ ឈ្មោះ ចាន់ សុភិន ជានាយការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
*ទី២៖ ឈ្មោះ រ៉ា សុវណ្ណារ័ត្ន
*ទី៣៖ ឈ្មោះ ស វុធថា
*ទី៤៖ ឈ្មោះ វ៉ាន់ នីរ័ត្ន។ ពួកគាត់ទាំង៤នាក់ សុទ្ធតែអ្នករស់នៅក្នុងមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ជាមួយគ្នានេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអនកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយបុគ្គលខាងលើ សូមទំនាក់ទំនងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ៕